ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម Zingnews នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានអោយដឹងថាអ្នកចាំទី ចាន់ វុទ្ធី និងខ្សែការពារ អ៊ុល ទីណា របស់ក្លឹបភ្នំពេញក្រោន បានប៉ះទង្គិចគ្នា បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់តង់ទី១ នៅក្នុងជំនួបជាមួយក្រុម Young Elephants កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ក្នុងពានរង្វាន់ AFC Cup 2022។
គួរបញ្ជាក់ថាខ្សែការពារ សំ អុល ទីណា បាប់ប្រើជើងទាត់អ្នកចាំទី គង់ ចាន់វុទ្ធី ហើយជាការឆ្លើយតបវិញ ចាន់ វុទ្ធី ក៏បានបញ្ចេញកណ្តាប់ដៃ។ កីឡាករភ្នំពេញក្រោនទាំងពីរនាក់មានការខឹងសម្បារយ៉ាងខ្លាំង ក្រោកីឡាករ សំអុល ទីណា បានទទួលរងការស្តីបន្ទោសយ៉ាងខ្លាំង បន្ទាប់ពីបានធ្វើអោយរបូតគ្រាប់បាល់នៅនាទីទី ៤៥ នៃតង់ទីមួយ៕