បើក​បុក​ម៉ូតូ​ហើយ នៅព្យាយាម​បើក​រត់​រហូត​ដល់​ផ្ទះ​ខ្លួនឯង

0

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​ប្រមាណ ៩​យប់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២​កន្លង​មក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​បុរស​ម្នាក់​បើករថយន្ត​ម៉ាក Highlander ពាក់​ស្លាក​លេខ​ភ្នំពេញ ២BG-៥៣៩២ បាន​បុក​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Suzuki ពាក​ស្លាក់​លេខ​ភ្នំពេញ ១CW-២៤៩៣​។ ក្រោយ​កើតហេតុ​រថយន្ត​បាន​ព្យាយាម​បើ​រត់គេច ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់​បាន​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​យាន្ត​យន្ត​ទាំង ២​ទៅ​ធ្វើការ​រក្សា​ទុក ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​៕