Aston Villa ត្រូវបានគេរាយការណ៍ថាចង់បានខ្សែការពារ Joe Gomez របស់ Liverpool ហើយហ៊ានចំណាយ 30 លានផោនសម្រាប់កីឡាករវ័យ 25 ឆ្នាំ។
ខ្សែការពារកណ្តាលរូបនេះបានបង្ហាញខ្លួន 142 ប្រកួតក្នុង 7 រដូវកាលនៅ Anfield ប៉ុន្តែពេលវេលារបស់គាត់នៅក្លឹប ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារបញ្ហារបួសជាច្រើន។
បញ្ចាក់ផងដែរថា Gomez នៅសល់រយៈពេលពីរឆ្នាំទៀត លើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅក្លឹប Merseyside កំពុងសម្លឹងមើលការលេងជាទៀងទាត់ម្តងទៀត ដើម្បីអាចឱ្យគាត់ត្រលប់ទៅចូលរួមក្រុមអង់គ្លេសរបស់លោក Gareth Southgate មុនការប្រកួតបាល់ទាត់ពិភពលោកនៅ Qatar ឆ្នាំនេះ៕