Yaya Toure ថា​ម្នាក់​នេះ​នឹង​ឈ្នះ Ballon d’Or នៅ​ឆ្នាំ​នេះ

0

អតីត​ខ្សែបម្រើ Manchester City និង Barcelona កីឡាករ Yaya Toure បាន​គាំទ្រ Sadio Mane របស់​សេ​ណេ​ហ្គា​ល់ ដើម្បី​ឈ្នះ Ballon d’Or នៅ​ឆ្នាំ​នេះ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Goal ។

Toure បាន​សាទរ​អតីត​ខ្សែបម្រើ​ស្លាប​របស់ Liverpool ចំពោះ​កាយវិការ​របស់​គាត់ ដោយ​បញ្ជាក់​ថា កីឡាករ​រូប​នេះ​កម្រ​នឹង​ទទួល​រង​នូវ​របួស​ណាស់​។

Toure បាន​បញ្ជា់​អំពី​មូលហេតុ​ដែល​គាត់​គិត​ថា Mane គួរតែ​ឈ្នះ Ballon d’Or នៅ​ឆ្នាំ​នេះ​។ គាត់​បាន​និយាយ​ថា​៖

«​ខ្ញុំ​ឃើញ​ថា Mane មានការ​ប្រកួត​ជាប់​ៗ​គ្នា​ច្រើន ប៉ុន្តែ​គាត់​របួស​តិចតួច គាត់​មាន​កាយសម្បទា​រឹង​មាំ​។ ខ្ញុំ​សង្ឃឹមថា​គាត់​នឹង​មានការ​ប្រកួត World Cup ដ៏​ល្អ ហើយ​ខ្ញុំ​សង្ឃឹមថា​គាត់​នឹង​មិន​ត្រឹមតែ​ទទួល​បាន​ចំណាត់​ថ្នាក់ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ឈ្នះ Ballon d’Or ផង​ដែរ​។ Sadio Mane គឺជា​កីឡាករ​ដ៏​អស្ចារ្យ និង​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​»៕