យោងតាមអ្នកកាសែតដ៏មានប្រជាប្រិយភាពលោក Fabrizio Romano បានបង្ហាញថា Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Leeds United សម្រាប់ការផ្ទេរខ្សែប្រយុទ្ធប្រេស៊ីល Raphinha ។
បើតាមរយៈរបាយការណ៍មួយពី Football London បានឲ្យដឹងថាក្លឹប Leeds បានយល់ព្រមទទួលយកតម្លៃ 55 លានផោនពីក្រុមតោខៀវ ។ អ្វីដែលនៅសេសសល់សម្រាប់ក្រុម Chelsea គឺកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយកីឡាករប្រេស៊ីល។
កីឡាករបីនាក់របស់ Chelsea ដែលអាចនឹងរងគ្រោះ ប្រសិនបើខ្សែបម្រើស្លាបស្តាំ Raphinha ចូលរួមជាមួយក្លឹប Stamford Bridge។ អ្នកទាំងបីនោះរួមមាន៖ Callum Hudson-Odoi, Hakim Ziyech, Christian Pulisic៕