Chelsea ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Nathan Ake របស់ Manchester City នៅរដូវក្តៅនេះ។
យោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថាម្ចាស់ជើងឯក Premier League នឹងមិនព្រមលក់ខ្សែការពារសញ្ជាតិហូឡង់ទេ លុះត្រាតែពួកគេទទួលបានតម្លៃលើសពី 50 លានផោន និងស្វែងរកអ្នកជំនួសបានសម្រាប់ខ្សែការពាររូបនេះ។
គួររំលឹកឡើងវិញដែរថា បច្ចុប្បន្ន Chelsea បានបាត់បង់កីឡាករសំខាន់ក្នុងតំបន់ការពារមានដូចជា Antonio Rudiger និង Andreas Christensen៕