លម្អិត​ពី​ការ​ផ្ទេរ​យក​កីឡាករ ២​រូប មក​កាន់​ក្លឹ​ប Spurs

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ការ​ផ្ទេរ​កីឡាករ Richarlison និង Lenglet មក​កាន់​ក្លឹ​ប Tottenham​។

– ក្លឹ​ប Spurs បាន​ព្រមព្រៀង​នៅ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយនឹង​កីឡាករ Richarlison ហើយ​ក្នុង​នោះ​ក្លឹ​ប​ក៏​ខិត​ជិត​ក្នុង​ការ​ចុះ​កុងត្រា​យក Clement Lenglet​។

– Spurs និង​ភ្នាក់ងារ​របស់​កីឡាករ Richarlison បាន​យល់ព្រម​នៅ​កុងត្រា​រយៈពេល​វែង​សម្រាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​លម​ក​ចូលរួម​ជាមួយនឹង Spurs នៅ​រដូវក្តៅ​នេះ​។

– Richarlison គឺជា​កីឡាករ​អ​ទិ​ភាព​សម្រាប់​ក្លឹ​ប Spurs ហើយ​ក្នុង​នោះ​ខាង​ក្លឹ​ប​នឹង​ធ្វើការ​ណាត់ជួប​ជាមួយនឹង Everton ដើម្បី​ឈាន​ដល់​ការ​ព្រមព្រៀង​ក្នុង​ការ​ផ្ទេរ​នេះ​។

– ក្នុង​នោះ​ដែរ ក្លឹ​ប Spurs ក៏​ខិត​ជិត​ក្នុង​ការ​ខ្ចី​ជើង​យក​ខ្សែការពារ Clement Lenglet ពិ​ក្លឹ​ប Barcelona​។

– ការងារ​កំពុង​ធ្វើ​ឡើង ចំពោះ​ការ​ផ្ទេរ​ទាំង ២​នេះ ដើម្បី​បញ្ចប់​នៅ​ការ​ផ្ទេរ​យក​កីឡាករ​ទី​៤ និង​ទី​៥ សម្រាប់​រដូវក្តៅ​៕