ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៩:២០នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F8A) ដើម្បីជួយសម្រួលដល់ក្រុមការងារបច្ចេកទេសក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដោះស្រាយប្រព័ន្ធសេវាទូរស័ព្ទរអាក់រអួល ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ បុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះប្រជាពលរដ្ឋទាំងអស់នៅទីតាំងខាងលើអាចនឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១:៣០នាទីព្រឹក៕