បង្ក្រាប់​ទីតាំង​លក់​បារី​អេ​ឡិច​ត្រូ​និ​ច ចំនួន ១៥​កន្លែង

0

ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​កម្លាំង​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​អ្នក​ប្រើប្រាស់​និង​ទីតាំង​លក់​បារី​អេ​ឡិច​ត្រូ​និ​ច (E-Cigarette) ចំនួន​១៥​ទីតាំង​ផ្សេង​គ្នា បានជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់ ២៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​ក្នុង​រាជធានី​ភ្នំពេញ ឃាត់​មនុស្ស​៣១​នាក់​មក​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ៖ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​២៣​ដល់​២៥ ខែមិថុនា បាន​ចុះ​បង្ក្រាប​អ្នក​ប្រើប្រាស់ និង​ទីតាំង​លក់​បារី​អេ​ឡិច​ត្រូ​និ​ច (E-Cigarette) ចំនួន​០៩​ទីតាំង នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ ដោយ​បាន​អញ្ជើញ​អ្នកលក់​បារី​អេ​ឡិច​ត្រូ​និ​ច ចំនួន​១២​នាក់​(​ស្រី​៣) និង​អ្នក​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច ចំនួន​៨​នាក់​(​ស្រី​១) មក​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ឱ្យ​ប​ញ្ឍ​ប់​ការ​ធ្វើ​អាជីវកម្ម និង​ការ​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច និង​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖
១-​ឧបករណ៍​សម្រាប់​ជក់បារី​អេ​ឡិច​ត្រូ​និ​ច Vape ចំនួន ១៩ ឈុត
២-​ឧបករណ៍​សម្រាប់​ជក់បារី​អេ​ឡិច​ត្រូ​និ​ច Yooz ចំនួន ២១៥ ឈុត
៣-​ទឹក​ថ្នាំ​បារី​អេ​ឡិច​ត្រូ​និ​ច Vape ចំនួន ១៤១៧ ដប
៤-​ទឹក​ថ្នាំ​បារី​អេ​ឡិច​ត្រូ​និ​ច Yooz ចំនួន ៩៨៥ ដប និង ៩២២ ប្រអប់ ។

ដោយឡែក​កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បង្ក្រាប​ទីតាំង​លក់​បារី​អា​ឡិច​ត្រូ​និ​ច (E-Cigarette) ចំនួន​០៦​ទីតាំង​ផ្សេង​គ្នា​ជា​បន្តបន្ទាប់ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បាន​អញ្ជើញ​អ្នកលក់​បារី​អេ​ឡិច​ត្រូ​និ​ច ចំនួន​០៨​នាក់​(​ស្រី​១) មក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ឱ្យ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​បារី​អេ​ឡិច​ត្រូ​និ​ច និង​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖

១-​បារី​អេ​ឡិច​ត្រូ​និ​ច​ប្រភេទ Yooz និង Vape ចំនួន ៣៤០៩ ដើម
២-​បារី​អេ​ឡិច​ត្រូ​និ​ច​ប្រភេទ Sisa ចំនួន ០៣ ដើម
៣-​ទឹក​ថ្នាំ​បារី​អេ​ឡិច​ត្រូ​និ​ច​ប្រភេទ Vape ចំនួន ៣៨៣ ដប
៤-​ក្បាល​បារី​អេ​ឡិច​ត្រូ​និ​ច​ប្រភេទ Yooz និង Vape ចំនួន ១០៣៣ ឈុត
៥-​ខ្សែ​សាក​បារី​អេ​ឡិច​ត្រូ​និ​ច​ចំនួន ០៦​ប្រអប់​។

អ្នកលក់​បារី​អេ​ឡិច​ត្រូ​និ​ច និង​អ្នក​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​សរុប​មាន​ចំនួន ៣១​នាក់ (​ស្រី​៤) មក​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា។ ចាប់​យក​វត្ថុ​តាង​សរុប​រួម​មាន ៖
១-​បារី​អេ​ឡិច​ត្រូ​និ​ច Yooz និង Vape ចំនួន ៣៤០៩ ដើម
២-​បារី​អេ​ឡិច​ត្រូ​និ​ច Sisa ចំនួន ០៣ ដើម
៣-​ទឹក​ថ្នាំ​បារី​អេ​ឡិច​ត្រូ​និ​ច Yooz និង Vape ចំនួន ២៧៨៥ ដប និង​៩២២ ប្រអប់
៤-​ឧបករណ៍​សម្រាប់​ជក់បារី​អេ​ឡិច​ត្រូ​និ​ច Yooz និង Vape ចំនួន ១២៦៦ ឈុត
៥-​ខ្សែ​សាក​បារី​អេ​ឡិច​ត្រូ​និ​ច​ចំនួន ០៦ ប្រអប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ