Manchester United ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំដើម្បីនាំយកតារាឆ្នើមរបស់ Leicester City កីឡាករ Youri Tielemans ដោយ Arsenal គឺជាក្លឹបមួយដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះ។
កាសែត The Times បានរាយការណ៍ថាគ្រូបង្វឹករបស់បិសាចក្រហមលោក Erik ten Hag កំពុងពិចារណាការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ Tielemans វ័យ 25 ឆ្នាំ ខណៈដែលគាត់សម្លឹងរកការបន្ថែមជម្រើសបន្ថែមទៀតនៅក្នុងតំបន់បម្រើ ដោយកីឡាករ Paul Pogba, Nemanja Matic និង Juan Mata សុទ្ធតែចាកចេញពី Old Trafford ក្នុងខែកក្កដា។
គួររំលឹកឡើងវិញដែរថា Tielemans ទទួលបានការចាប់អារម្មណ៍ចាប់តាំងពីបានមកដល់ Leicester ពីក្រុម AS Monaco របស់ Ligue 1 ក្នុងតម្លៃ 40.5 លានផោនក្នុងឆ្នាំ 2019 ។ គាត់បានបង្ហាញខ្លួន 49 ដងឱ្យ Foxes កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន 5 ដង៕