Antonio Rudiger ចង់ឱ្យ Real Madrid លក់​ខ្សែការពារ​ម្នាក់​ចេញ ដើម្បី​បញ្ចៀស​សង្គ្រាម​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់

0

Antonio Rudiger បាន​បញ្ចប់​រយៈពេល​ប្រាំ​ឆ្នាំ​ប្រកបដោយ​ផ្លែផ្កា​នៅ Chelsea ដោយ​បាន​ចូលរួម​ជាមួយ Los Blancos លើ​ការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ​កាលពី​ដើមខែ​នេះ​។

កីឡាករ​វ័យ 29 ឆ្នាំ​ដែល​បាន​ជួយ​ក្រុម​តោ​ខៀវ​លើក​ពាន UEFA Champions League ក្នុង​ឆ្នាំ 2021 បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល 4 ឆ្នាំ​នៅ​ឯ​កីឡដ្ឋាន Santiago Bernabeu ហើយ​គាត់​នឹង​ពាក់អាវ​លេខ 22 នៅ​ក្លឹ​ប​ថ្មី​របស់​គាត់​។

យោង​តាម El Nacional បាន​ឲ្យ​ដឹង​ថា Rudiger បាន​ប្រាប់​ប្រធាន​ក្លឹ​បលោក Florentino Perez ឱ្យ​លក់​ខ្សែការពារ​ឆ្វេង​វ័យ 20 ឆ្នាំ​កីឡាករ Miguel Gutierrez ដើម្បី​កាត់​បន្ថយ​ការ​ប្រកួតប្រជែង​សម្រាប់​ទាំង​គាត់ និង Alaba ។ ជាក់ស្តែង​អតីត​ខ្សែការពារ Roma ចង់​គេច​ពី​សង្គ្រាម​ដែល​មិន​នឹក​ស្មាន​ដល់ នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​របស់​ក្លឹ​ប​៕