យោងតាម Sport បានឱ្យដឹងថា Liverpool ចាប់អារម្មណ៍លើគោលដៅផ្ទេររបស់ Chelsea គឺកីឡាករ Ousmane Dembele ខណៈដែលពួកគេកំពុងស្វែងរកអ្នកជំនួស Mohamed Salah ដោយការចរចាកុងត្រាជាមួយកីឡាករអេហ្ស៊ីបរូបនេះនៅជាប់គាំង ដូច្នេះក្លឹបត្រូវការអ្នកជំនួស Salah ជាបន្ទាន់។
Dembele ត្រូវបានគេជឿថាមានការផ្តល់ជូនពីក្លឹបកំពូលៗនៅអឺរ៉ុប ខណៈដែលការចរចាកុងត្រារបស់គាត់ជាមួយ Barcelona នៅតែទ្រឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
Chelsea នឹងផ្តល់ឱកាសឱ្យ Dembele ជួបជាមួយអ្នកចាត់ការ Thomas Tuchel ដែលអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នានៅ Borussia Dortmund ។ ប៉ុន្តែហង្សក្រហមហាក់មានប្រៀបជាងដោយសារតែ Sadio Mane ឥឡូវនេះបានទៅចូលរួមជាមួយក្លឹប Bayern Munich ហើយ Mohamed Salah ត្រូវបានគេរាយការណ៍ថានឹងត្រូវលក់ចេញ ជាហេតុធ្វើឲ្យ Dembele មានឱកាសច្រើនក្នុងការជាប់ជាជម្រើស 11នាក់ដំបូងនៅ Anfield ៕