Liverpool អាច​នឹង​បន្ថែម Naby Keita ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដោះ​ដូរ ដើម្បី​ចុះហត្ថលេខា​លើ​កីឡាករ​ម្នាក់​របស់ Juventus

0

យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា Liverpool កំពុង​ពិចារណា​ផ្តល់ Naby Keita ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ Adrien Rabiot របស់ Juventus ។

Keita បាន​មក​ដល់​ទឹកដី Anfield ចាប់តាំងពី​ផ្ទេរ​ពី RB Leipzig ក្នុង​ឆ្នាំ 2018 ប៉ុន្តែ​បាន​បរាជ័យ​ក្នុង​ការ​ទទួល​បាន​កៅអី 11​នាក់​ដំបូង​ជា​ទៀងទាត់​នៅ​ក្នុង​ក្រុម​របស់​លោក Jurgen Klopp ។ គាត់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចាកចេញ​នៅ​រដូវក្តៅ​នេះ​។

បញ្ជាក់​ផង​ដែរ​ថា ខ្សែបម្រើ​វ័យ 27 ឆ្នាំ​រូប​នេះ​នៅ​សល់​តែ 12 ខែ​ទៀត​ប៉ុណ្ណោះ លើ​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់​៕