Man Utd ប្រឈម​ជាមួយ​ការ​ប្រជែង​ពី​ក្រុម​គីឡូ​ធ្ងន់​ចំនួន ៣

0

Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ខ្លាំង​ពី​ក្រុម​គីឡូ​ធ្ងន់​ដូច​ជា Paris Saint-Germain, Barcelona និង Real Madrid សម្រាប់​កីឡាករ​ឆ្នើម​វ័យក្មេង Endrick របស់​ក្លឹ​ប Palmeiras នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Express​។

Endrick បច្ចុប្បន្ន​មាន​វ័យ 15 ឆ្នាំ​បាន​បង្ហាញ​ភាព​លេចធ្លោ​ក្នុង​ក្រុម U20 របស់ Palmeiras ។ គាត់​បាន​បង្ហាញខ្លួន​ចំនួន 7 ដង​នៅ Copinha ឆ្នាំ 2022 ដោយ​ស៊ុត​បញ្ចូល​ទី​បាន 6 គ្រាប់​។ នោះ​បាន​ទាញ​ចំណាប់អារម្មណ៍​ពី​ក្លឹ​ប​ជើង​ខ្លាំង​នៅ​អឺរ៉ុប​ជា​ច្រើន រួម​ទាំង Manchester United ផង​ដែរ​។

អ្នកកាសែត​ប្រេ​ស៊ី​ល Jorge Nicola បាន​បង្ហាញ​ឱ្យ​ដឹង​ថា កិច្ចសន្យា​អាជីព​ដំបូង​របស់ Endrick ជាមួយ Palmeiras នឹង​រួម​បញ្ចូល​លក្ខខណ្ឌ​ទិញ​ផ្តាច់​កុងត្រា​ក្នុង​តម្លៃ 35 លាន​ផោន​ក្នុង​ឆ្នាំ​ដំបូង ដែល​នឹង​កើនឡើង​ដល់ 42.8 លាន​ផោន និង 51.4 លាន​ផោន​ក្នុង​ឆ្នាំ​បន្តបន្ទាប់​៕