ស្ងាត់​ៗ Man City ទិញ​បាន​កីឡាករ​ម្នាក់​ទៀត​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា Manchester City បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ដោយ​ផ្ទាល់មាត់​ជាមួយនឹង​ក្លឹ​ប Leeds ក្នុង​ការ​ចុះហត្ថលេខា​យក Kalvin Phillips ដោយពេល​នេះ​កំពុង​ពិភាក្សា​គ្នា​លើ​តម្លៃ​ផ្ទេរ​ចុង​ក្រោយ​។

ក្លឹ​ប Leeds នឹង​ទទួល​បាន ៤២​លាន​ផោន ជាមួយនឹង​តម្លៃបន្ថែម​ផ្សេង​ទៀត​។ ការងារ​នៅ​បន្ត​លើ​ការ​រៀបចំ​កុងត្រា​ជាមួយនឹង​កីឡាករ ស្រប​ពេល​ក្លឹ​ប Man City នៅ​បន្ត​តាម​ប្រ​ម៉ា​ញ់​យក Cucurella៕