ព័ត៌មាន​បឋម​៖ ក្រឡាប់​រថយន្ត​ដឹក​កម្ម​ករទាំង​ព្រលឹម បណ្តាល​អោយ​របួសធ្ងន់ ១១​នាក់

0

កំពង់ស្ពឺ​៖ នៅ​ពេល​ព្រលឹម​ម៉ោង​ប្រមាណ ៦:៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ​នៅ​ភូមិ​ច្រក​ពូ​ល ឃុំ​ជម្ពូរ​ព្រឹក្ស ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាល​ឱ្យ​រង​របួស​មនុស្ស​មួយ​ចំនួន (​របួសធ្ងន់​11​នាក់​)​។ ចំពោះ​មូលហេតុ​បង្ក​អោយ​មាន​គ្រោះថ្នាក់​នេះ ដោយសារ​អ្នកបើកបរ​រថយន្ត ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ