តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា ជាអ្នករ៉ាប់រងលើការបង់ប្រាក់សម្រាប់ការខូចខាតដែលបានកើតឡើង នៅពេលដែលអង្គរក្សរបស់គាត់ម្នាក់បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃនៅ Mallorca ។
រថយន្តម៉ាក Bugatti Veyron របស់ Ronaldo ដែលមានកម្លាំងលើសពី 1,000 សេះ ត្រូវបានអង្គរក្សរបស់គាត់ម្នាក់បើកបរបង្ករគ្រោះថ្នាក់នៅ Sa Coma ។
យោងតាមការចេញផ្យាយរបស់ Ultima Hora បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល 11:00 ព្រឹកនៅ Calle Alzina ជិតមន្ទីរពេទ្យ Joan March ។
ប្រភពព័ត៌មានពីសមត្ថកិច្ច និងសាក្សីបានឲ្យដឹងថា អ្នកបើកបររថយន្តបានបាត់បង់ម្ចាស់ការ ហើយបានជ្រុលទៅបុកទ្រព្យសម្បត្តិអ្នកដទៃនៅ Sa Coma៕