បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងលម្អិតអំពីការផ្ទេរ Romelu Lukaku ពីក្លឹប Chelsea ទៅកាន់ក្លឹប Inter ក្នុងលក្ខខណ្ឌខ្ចីជើង។ Inter នឹងផ្តល់តម្លៃផ្ទេរ ៨លានអឺរ៉ូ។ ៤លានអឺរ៉ូ ជាតម្លៃបន្ថែម អាស្រ័យលើទម្រង់លេងរបស់កីឡាករ។
ចំពោះប្រាក់ខែគោលត្រូវបានកាត់បន្ថយពី ១២លានអឺរ៉ូ មកនៅត្រឹម ៨លានអឺរ៉ូសម្រាប់រដូវកាលនេះ។ មិនមានជម្រើសអោយទិញផ្តាច់នោះទេ។ ដោយឡែកសម្រាប់ការធ្វើតេស្តសុខភាពនឹងធ្វើឡើនៅសប្តាហ៍ក្រោយ នៅ Milano៕