បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Fiorentina បានសុំអោយក្លឹប Real Madrid អោយជួយចេញប្រាក់ឈ្នួល ៥០% សម្រាប់ Luka Jovic ដើម្បីសម្រេចក្នុងការខ្លួនអាចខ្ចីជើងមួយរដូវកាលតែម្តង។
ដោយនេះមានន័យថា Fiorentina នឹងចេញ ៣លានអឺរ៉ូ ហើយខាង Real ជួយចេញ ៣លានអឺរ៉ូដែរ។ ការពិភាក្សាកំពុងបន្ត ដើម្បីស្វែងរកនៅដំណោះស្រាយអោយបានកាន់តែឆាប់៕