បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីស្ថានភាពរបស់ Bernardo Silva ថាក្លឹប Barcelona មិនទាន់មានការពិភាក្សាជាផ្លូវការណ៍ណាមួយជាមួយនឹង Man City នោះទេ ខណៈពេលដែលការពិភាក្សានេះ អាស្រ័យការលក់ De Jong។ ក្លឹប Man City ត្រូវការតម្លៃប្រមាណ ៩០លានដុល្លារ ហើយ Bernardo ក៏បង្ហាញពីបំណងចង់ចាកចេញផងដែរ។
ឈ្មោះរបស់គាត់បានក្លាយជាប្រធានបទ ដែលត្រូវបានលើកមកពិភាក្សានៅក្នុងការប្រជុំរវាង Laporta និង Mendes កាលពីប៉ុន្មានថ្ងៃមុន៕