Mourinho បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយទៀត​នៅ Roma

0

ឥទ្ធិពល​របស់​លោក Jose Mourinho លើ​ក្រុម AS Roma ត្រូវ​បាន​បញ្ជាក់​កាន់តែ​ច្បាស់ ដោយ​បាន​លើក​ពាន​អឺរ៉ុប​ជា​លើក​ដំបូង​របស់​ក្លឹ​ប​ក្នុង​រយៈពេល 60 ឆ្នាំ​។

ឥឡូវនេះ ឥទ្ធិពល​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​លើ​ក្លឹ​ប​នេះ កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​បន្ទាប់​ពី​ពួក​គេ​បាន​លក់​សំបុត្ររ​បាន​ចំនួន 33,500 ក្នុង​ដំណាក់កាល​ដំបូង ដែល​ជា​អ្វី​ដែល​មិន​មាន​តាំងពី​ឆ្នាំ 2004 ។

Roma បាន​ទាក់ទាញ​អ្នក​ទស្សនា​ប្រហែល 60,000 នាក់​រួច​ហើយ​ជា​មធ្យម​ក្នុង​មួយ​ប្រកួត ហើយ​ឥឡូវនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​កើនឡើង​ថែម​ទៀត​នៅ​រដូវ​កាល​ថ្មី​នេះ​។

ដំណើរការ​លក់​សំបុត្រ​រដូវ​កាល​ថ្មី​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី 18 ខែឧសភា ហើយ​ចាប់តាំងពី​ពេល​នោះ​មក ចំនួន​អ្នក​កក់​សំបុត្រ​មាន​អត្រា​កើន​ឡើងជា​លំដាប់​។

ក្នុង​ចំណោម​អ្នក​ទស្សនា​ចាស់​ដែល​កាន់​សំបុត្រ​រដូវ​កាល​មុន ក្នុង​នោះ​មាន 93.8 ភាគរយ​បាន​បញ្ចា​ក់ថា​ពួក​គេ​នឹង​បន្ត​គាំទ្រ​ក្លឹ​ប​ក្នុង​រដូវ​កាល​ថ្មី​។

ចំពោះ​អ្នក​ចំណូល​ថ្មី​ចំនួន 13,000 នាក់​បាន​ចូលរួម​គាំទ្រ​សម្រាប់​ការ​ប្រកួត​ក្នុងផ្ទះ​ទាំងអស់​នៅ Stadio Olimpico ៕