Ronaldinho និង Roberto Carlos នឹង​រៀបចំ​ការ​ប្រកួត​មួយ​នៅ​ទឹកដី​អា​មេ​រិ​ក

0

ម្ចាស់​ជើងឯក​ពិភពលោក​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នៅ​កូរ៉េ​-​ជប៉ុន​ឆ្នាំ 2002 Ronaldinho និង Roberto Carlos បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​នឹង​ចូលរួម​នៅ​ថ្ងៃ​ទី 18 ខែមិថុនា នៅ​ក្នុង​ការ​ប្រកួត​មួយ​ដែល​មានឈ្មោះ​ថា​៖ The Beautiful Game by R10 & RC3​។

ម្ចាស់​ជើងឯក UEFA Champions League ជាមួយ​ក្រុម Real Madrid និង Barcelona បាន​រៀបចំ​ការ​ប្រកួត​នៅ​កីឡដ្ឋាន DRV PNK ដែល​ជា​ផ្ទះ​របស់​ក្រុម MLS Inter Miami ។

យោង​តាម​បញ្ជី​ឈ្មោះ​ដែល​បាន​ប្រកាស ការ​ប្រកួត​នឹង​មាន​កីឡាករ​ដែល​កំពុង​លេង​នា​ពេល​បច្ចុប្បន្ន កីឡាករ​ចូល​និវត្តន៍ និង​តារា​ល្បី​ៗ​មួយ​ចំនួន​ទៀត​។

ក្នុង​ចំណោម​កីឡាករ​ដែល​កំពុង​ប្រកប​អាជីព មាន​ដូច​ជា​ម្ចាស់​ជើងឯក​ថ្មី​ជាមួយ Real Madrid នៅ LaLiga និង Champions League កី​ឡករ​ប្រេ​ស៊ី​ល Vinicius Jr, កីឡាករ​កូ​ឡុំ​ប៊ី Radamel Falcao និង​កីឡាករ​អា​ហ្ស​ង់​ទី​ន Paulo Dybala, Arturo Vidal របស់​ឈី​លី និង Paul Pogba របស់​បារាំង​ក៏​នឹង​ចូលរួម​លេង​ដែរ​។

ចំណែកឯ​កីឡាករ​ដែល​ចូល​និវត្តន៍​មាន​ដូច​ជា ខ្សែការពារ Rafael Marquez ដែល​ជា​មិត្ត​រួម​ក្រុម​របស់ Ronaldinho នៅ Barcelona​។ ខ្សែការពារ​ម៉ិ​ក​ស៊ិ​ក Ricardo Osorio ក៏​ដូច​ជា​អ្នកចាំទី​កូ​ឡុំ​ប៊ី René Higuita និង​មិត្ត​រួម​ជាតិ​របស់​គាត់ Carlos Pibe Valderrama, Cafu, Hristo Stoichkov, Rivaldo និង Patrick Kluivert ក៏​ត្រូវ​បាន​កោះហៅ​ផង​ដែរ​៕