បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter និង Chelsea បានកំណត់យកពេលប៉ុន្មានខាងមុខទៀតនេះ ដើម្បីធ្វើការពិភាក្សាគ្នាដោយផ្ទាល់ចំពោះរឿង Romelu Lukaku។ ក្លឹប Inter ជឿជាក់ក្នុងការផ្ទេរយក Lukaku ដោយពេលនេះនៅចាំតែខាង Chelsea ដាក់នៅតម្លៃផ្ទេរចុងក្រោយនោះទេ។
លោក Todd Boehly បើចំហរក្នុងការពិភាក្សាជាមួយនឹងខាងក្លឹប Inter ចំពោះឪកាសដែលអាចអោយមានការខ្ចីជើងកីឡាករ Lukaku បាន៕