ដើម្បីបន្តការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ប្រេងឥន្ធនៈ មន្ត្រីសាខា ក.ប.ប. ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ បានអនុវត្តភារកិច្ចរបស់ខ្លួន ដោយធ្វើការត្រួតពិនិត្យតាមបណ្តាស្ថានីយ ដេប៉ូចែកចាយប្រេងឥន្ធនៈ ស្ថិតក្នុងស្រុកសាលាក្រៅនិងក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្រុកពារាំង ខេត្តព្រៃវែង ស្រុកកងមាស ខេត្តកំពង់ចាម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងភូមិសាស្ត្ររាជធានីភ្នំពេញ។
ជាលទ្ធផលនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ មន្ត្រីយើងបានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើស្ថានីយ ដេប៉ូប្រេងឥន្ធនៈបានសរុបចំនួន ២៥ទីតាំង ដោយក្នុងនោះដេប៉ូចំនួន៤ ត្រូវបានមន្ត្រីជំនាញរកឃើញថាបានប្រព្រឹត្តអំពើមិនសុចរិត ដោយធ្វើការបន្លំចំនួនលីត្រ ដូចនេះមន្ត្រីជំនាញបានរៀបចំវិធានការតាមនីតិវិធី៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF