បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Manchester United និង Barca នៅតែបន្តពិភាក្សាជាមួយគ្នាដោយផ្ទាល់អំពីរឿង Frenkie de Jong។ ការផ្ទេរនៅតែបើកចំហ ខណៈប្រាក់ឈ្នួលរបស់ De Jong នៅរដូវកាលក្រោយ គឺវាច្រើនណាស់សម្រាប់ក្លឹប Barca ដែលនេះបានក្លាយជាបញ្ហាសម្រាប់ពួកគេ។
សំណើរផ្ទេរ ៦០លានអឺរ៉ូ បូកនឹង ១០លានអឺរ៉ូ ត្រូវបានបដិសេធពីខាង Barca កាលពីសប្តាហ៍មុន។ ក្លឹប Barca ចង់បាន ៨៥លានអឺរ៉ូសម្រាប់ការផ្ទេរនេះ។ ខាង Frenkie គឺនៅរក្សាភាពស្ងៀមស្ងាត និងរង់ចាំមើលដដែរ៕