បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter បានធ្វើការច្រានចោលនៅសំណើររបស់ក្លឹប PSG សម្រាប់ការផ្ទេរយកកីឡាករ Milan Skriniar ក្នុងតម្លៃ ៥០លានអឺរ៉ូ។ ក្នុងនោះក្លឹប PSG ចង់បន្ថែមនៅកីឡាករម្នាក់ផងដែរនៅក្នុងសំណើរនេះ ប៉ុន្តែក្លឹប Inter មិនចាប់អារម្មណ៍នោះទេ។
ក្លឹប Inter បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនត្រូវការតម្លៃ ៨០លានអឺរ៉ូ សម្រាប់ការផ្ទេរយកកីឡាករ Milan Skriniar នៅរដូវក្តៅនេះ៕