បែកធ្លាយ​!! Liverpool ចង់​ដាក់​សំណើរ​ក្នុង​ទំហំ​ទឹក​លុយ​ធំ យក Raphinha

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Daily Mail បានអោយ​ដឹង​ថា​ក្លឹ​ប Liverpool បាន​ដាក់​សំណើរ​ក្នុង​ទឹកប្រាក់ ៦០​លាន​ផោន ក្នុង​ការ​ផ្ទេរ​យក Raphinha ពី​ក្លឹ​ប Leeds​។ ពួក​គេ​ត្រូវការ​ពង្រឹង​នៅ​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ខ្លួន បន្ថែម​ទៀត ទោះបី​ទើបតែ​ទិញ​យក​បាន Darwin Nunez​។

កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​នៅ​សល់​កុងត្រា​ប្រមាណ ២​ឆ្នាំ​ទៀត​ជាមួយនឹង​ក្លឹ​ប Leeds ប៉ុន្តែ​ដោយសារ​ការ​មិន​សប្បាយចិត្ត គាត់​សង្ឃឹមថានឹង​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្លឹ​ប​ធំ​ៗ​នៅ​តំបន់​អឺរ៉ុប​។ ក្នុង​នោះ Barcelona ក៏​មាន​ព័ត៌មាន​លេចលឺ​ក្នុង​ការ​ផ្ទេរ​យក​គាត់​ផង​ដែរ​៕