បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Inter កំពុងតែរៀបចំខ្លួនក្នុងការទំនាក់ទំនងដោយផ្ទាល់ទៅកាន់ក្លឹប Chelsea ដើម្បីពិភាក្សាចំពោះការខ្ចីជើងកីឡាករ Romelu Lukaku។
ក្នុងនោះ Lukaku បានធ្វើការពិភាក្សាជាមួយនឹងក្លឹប Chelsea រួចហើយ ប៉ុន្តែពេលនេះជាពេលដែលត្រូវធ្វើការពិភាក្សាដោយផ្ទាល់រវាងក្លឹបទាំង ២។ តម្លៃខ្ចីជើង, ប្រាក់ឈ្នួល និងរឿងផ្សេងៗ នឹងលើកយកមកពិភាក្សាក្នុងពេលឆាប់ៗជាមួយនឹង Inter៕