បើ​មិន​បាន​តម្លៃ​នេះ គឺ Barca មិន​លក់ De Jong ដាច់ខាត

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ចំពោះ​រឿង Frenkie de Jong នៅ​មិន​ទាន់​មានការ​ប្រែ​ល​ប្រួល​នោះ​ទេ​។ ក្លឹ​ប Barcelona មិន​ទទួលយក​សំណើរ​ដែល​មាន​តម្លៃ​ទាប​ជាង ៨៥​លាន​អឺ​រ៉ូ​នោះ​ទេ​។

មក​ដល់​ពេល​នេះ​ក្លឹ​ប Man Utd នៅ​តែ​បន្ត​ការ​ពិភាក្សា​ជាមួយនឹង Barca បន្ទាប់​ពី​សំណើរ​ដំបូង​ដែល​មាន​តម្លៃ​ប្រមា​ន ៧០​លាន​អឺ​រ៉ូ ត្រូវ​បាន​បដិសេធ​កាលពី​ស​ប្តា​ហ៍​មុន​។ ក្នុង​នោះ Frenkie មិន​បាន​បញ្ជាក់​អ្វី​អំពី​រឿង​អនាគត​របស់​គាត់​នោះ​ទេ ដោយ​គាត់​បន្ត​រង​ចាំ​មើល​៕