Mohamed-Ali Cho នឹង​ទៅ​ចូលរួម​ជាមួយនឹង Real Sociedad ក្នុង​តម្លៃ​ប្រមាណ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា កិច្ចព្រមព្រៀង​រវាង Real Sociedad និង Angers ចំពោះ​ការ​ផ្ទេរ Mohamed-Ali Cho បាន​ជោគជ័យ​។

តម្លៃ​ក្នុង​ការ​ផ្ទេរ​នេះ​ប្រមា​ន ១២​លាន​ដុល្លារ ជាមួយនឹង​លក្ខខណ្ឌ​ក្នុង​ការ​បង​ត្រូវ​បាន​ព្រមព្រៀង​គ្នា ប៉ុន្តែ​មិន​ទាន់​មានការ​ចុះហត្ថលេខា​នោះ​ទេ​។ Real Sociedad នៅ​រង់ចាំ Mohamed ចុះ​កុងត្រា​សិន ខណៈ​ពេល​ឯកសារ​បាន​រៀបចំ​រួចរាល់​ហើយ​៕