បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona បានរៀបចំកំណត់ថ្ងៃក្នុងការជួបពិភាក្សាជាមួយនឹងលោក Ivan de la Pena ចំពោះរឿងកុងត្រារបស់ Pablo Gavi។
បន្ទាប់ពីការជួបប្រជុំគ្នាជាច្រើនដង ក្លឹប Barca សង្ឃឹមថានេះអាចជាការជួបប្រជុំលើកចុងក្រោយជាមួយនឹង Gavi ដើម្បីសម្រេចក្នុងការចុះកុងត្រារយៈពេល ៥ឆ្នាំ ជាមួយនឹងតម្លៃផ្តាច់កុងត្រា ១០០០លានអឺរ៉ូ៕