Gerrard យក​បាន​ខ្សែប្រយុទ្ធ​វ័យ ១៦​ឆ្នាំ ដែល​អាច​រកបាន​ដល់​ទៅ ៤៩​គ្រាប់​ក្នុង​មួយ​រដូវ​កាល

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា Aston Villa បាន​ត្រៀមខ្លួន​នឹង​ចុះហត្ថលេខា​យក​ខ្សែប្រយុទ្ធ​ស្កុ​តឡែ​ន គឺ​កីឡាករ Rory Wilson ពី​ក្លឹ​ប Rangers ដែល​គាត់​កើត​ក្នុង​ឆ្នាំ ២០០៦​។

លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ត្រូវ​បាន​យល់ព្រម ដោយ Wilson នឹង​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១ ខែកក្កដា​។ Steven Gerrard ប្រាប់​ពី​ហេតុផល​ដែល​គាត់​នាំ​យក Wilson មក គឺ​ដោយ Wilson អាច​រកបាន​ដល់​ទៅ ៤៩​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​កម្រិត​យុវជន សម្រាប់​រដូវ​កាល​នេះ​៕