Ronaldinho បង្ហើប​ថា​គាត់​ចូល​ចិត្ត​មើល​ការ​ប្រកួត​របស់​ក្លឹ​ប​មួយ​នេះ (​មាន​វី​ដេ​អូ​)

0

លោក Ronaldinho អតីត​តារា​ឆ្នើម​របស់​ក្រុម Barcelona បាន​លើក​សរសើរ​ចំពោះ​ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប Liverpool ហើយ​បាន​សង្កត់ធ្ងន់​ថា គាត់​រីករាយ​នឹង​ការ​ប្រកួត​របស់​ក្រុម​ហង្ស​ក្រហម​។

Luis Diaz, Mohamed Salah និង Sadio Mane បាន​បង្កើត​ជា​ប្រព័ន្ធ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​មួយ​កាលពី​រដូវ​កាល​មុន ដែល​នាំ​ឱ្យ​ក្រុម​របស់​លោក Jurgen Klopp ឈ្នះ​ពានរង្វាន់ FA Cup និង Carabao Cup ប៉ុន្តែ​ត្រូវ​បាន​ខកខាន​សម្រាប់​ពានរង្វាន់​ក្របខ័ណ្ឌ Premier League និង Champions League ។

Ronaldinho បាន​ប្រាប់ JOE ថា​៖ «​វា​ពិបាក​ក្នុង​ការ​ជ្រើសរើស​ថា​ក្រុម​មួយ​ណា​ល្អ​ជាង​មួយ​ណា​។ ខ្ញុំ​ចាប់អារម្មណ៍​កីឡាករ​ជា​ច្រើន​ពី​ក្លឹ​ប​ផ្សេង​ៗ​គ្នា​»​។

«​វា​ពិបាក​ក្នុង​ការ​ជ្រើសរើស​យក​តែ​ម្នាក់​។ ក្លឹ​ប​នីមួយ​ៗ​មាន​កីឡាករ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ក្រុម​ពួក​គេ​ដែល​ខ្ញុំ​ចូល​ចិត្ត​មើល ប៉ុន្តែ​ខ្ញុំ​គិត​ថា​កីឡាករ​តំបន់​ប្រយុទ្ធ​សម្រាប់ Liverpool គឺជា​កីឡាករ​ដែល​ខ្ញុំ​ចូល​ចិត្ត​មើល​នា​ពេល​បច្ចុប្បន្ន​»​។

ខណៈ Diaz ចូលរួម​ជាមួយ Liverpool ក្នុង​ខែមករា ហើយ​អនាគត​របស់ Salah និង Mane នៅ​តែ​មិន​ទាន់​ប្រាកដប្រជា ប៉ុន្តែ Salah មាន​ដំណឹង​ថា​គាត់​នឹង​បន្ត​នៅ​ជាមួយ​ក្លឹ​បរ​ហូត​ដល់​រដូវ​កាល​ក្រោយ ដោយ​កុងត្រា​របស់​គាត់​នឹង​បន្ត​ដល់​ឆ្នាំ ២០២៣​។

ទន្ទឹម​នឹង​នេះ​ដែរ Mane ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ទៅ Bayern Munich ហើយ​គាត់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាក​ចេញពី Merseyside នៅ​រដូវក្តៅ​៕