Paris Saint-Germain បានចែកផ្លូវជាមួយលោក Mauricio Pochettino បន្ទាប់ពីយុទ្ធនាការដ៏ច្របូកច្របល់ដែលពួកគេឈ្នះពានបានតែមួយ។ ទោះជាយ៉ាងណាក៏ដោយលក្ខខណ្ឌនៃការចាកចេញរបស់អតីតអ្នកចាត់ការ Tottenham Hotspur រូបនេះនឹងទទួលបានប្រាក់សំណង។
យោងតាម Marca បានឲ្យដឹងថាលោក Pochettino នឹងទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីការចាកចេញពី Parc des Princes ដែលនៅសល់រយៈពេល 12 ខែទៀតសម្រាប់កិច្ចសន្យាបច្ចុប្បន្ន ដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះនឹងចាកចេញពី PSG ជាមួយនឹងតម្លៃជាប្រាក់សំណងចំនួន 12.8 លានផោន៕