បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីព័ត៌មានបន្ថែមជុំវិញការផ្ទេរយកអ្នកចាំទី Gabriel Slonina។ Chelsea ខិតកាន់តែជិតក្នុងការផ្ទេរយកអ្នកចាំទីរូបនេះ ក្រោយពួកគេបានជម្រុញក្នុងការផ្ទេរយក បន្ទាប់ពីសំណើររបស់ Real Madrid ត្រូវបានបដិសេធ។
ការពិភាក្សាកំពុងត្រូវបានបន្ត ដើម្បីបញ្ចប់នៅការផ្ទេរក្នុងពេលឆាប់ៗ។ តម្លៃ ១០លានអឺរ៉ូ គឺជាអ្វីដែលក្លឹប Chicago ចង់បានពីការលក់អ្នកចាំទី Slonina៕