បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus បានបង្ហាញពីភាពទុកចិត្តរបស់ខ្លួនកាន់តែខ្លាំងឡើងលើការផ្ទេរយក Paul Pogba។ ការទំនាក់ទំនងនឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីឈានដល់ការចុះកុងត្រាជាមួយនឹងខ្សែបម្រើជម្រើសជាតិបារាំងរូបនេះ ក្នុងរយៈពេល ៤ឆ្នាំ។
ការពិភាក្សានៅតែបន្ត។ ក្លឹប Juventus បានផ្តល់នៅសំណើរប្រាក់ឈ្នួលគោលប្រមាណ ៨លានអឺរ៉ូសម្រាប់មួយរដូវកាល បូករួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ៕