បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាពេលវេលាសំខាន់បានមកដល់សម្រាប់ការផ្ទេររបស់ Gabriel Slonina។ កាលពីសប្តាហ៍មុនក្លឹប Chicago Fire បានច្រានចោលនៅសំណើររបស់ក្លឹប Real Madrid ចង់ផ្ទេរយក Gabriel Slonina ប៉ុន្តែនៅពេលនេះក្លឹប Chelsea ក៏បានធ្វើការពិភាក្សាទៅលើការចុះហត្ថលេខាយករូបគាត់ផងដែរ បន្ទាប់ពីក្លឹបជិតនឹងយកគាត់មកបានកាលពីខែកុម្ភៈកន្លងទៅ។
ការសម្រេចចិត្តអាចនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ ហើយការផ្ទេរនេះ ក៏អាចជាប់នៅក្នុងកំណត់ត្រាផ្ទេររបស់ MLS ផងដែរ៕