នៅ​ចាំតែ​រឿង​នេះ​ទេ​!! Marcos Alonso អាច​ផ្ទេរ​ទៅ Barca បាន​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Barcelona នៅ​តែ​បន្ត​ធ្វើការ​ឡើង​ការ​ផ្ទេរ​យក Marcos Alonso​។ មិន​មាន​បញ្ហា​នៅ​ខាង​កីឡាករ​នោះ​ទេ ដោយសារ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ត្រូវ​បាន​យល់ព្រម​ជាមួយនឹង​ក្លឹ​ប​រួចរាល់​ហើយ​។ ពេល​នេះ​នៅ​ចាំតែ​ការ​ដោះស្រាយ​ជាមួយនឹង​ខាង​ក្លឹ​ប Chelsea ប៉ុណ្ណោះ​។

ក្នុង​នោះ​ក្លឹ​ប Barca ក៏​សង្ឃឹមថា​អាច​នឹង​ទទួល​បាន​នៅ​ចម្លើយ​ចុង​ក្រោយ​ពី​សំណាក់​កីឡាករ Cesar Azpilicueta នៅ​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​៕