បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា នាយកក្លឹប Atletico Madrid បានបញ្ជាក់អំពីការពិភាក្សារវាងក្លឹប ជាមួយនឹងខាង Juventus ចំពោះរឿង Alvaro Morata។ នៅពេលនេះ វាសម្រេចទៅលើក្លឹបនៅអ៊ីតាលី។
ក្នុងនោះ Allegri ជម្រុញអោយមានការរក្សាទុក Morata ហើយការពិភាក្សាអំពីការស្វែងរកនៅដំណោះស្រាយនៅតែធ្វើឡើង៕