បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកិច្ចព្រមព្រៀង និងការចុះហត្ថលេខា បានសម្រេចជោគជ័យ ដោយ Ferran Jutgla បានចុះកុងត្រាក្លាយជាកីឡាករថ្មីរបស់ក្លឹប Club Brugge។
ក្នុងនោះក្លឹប Barcelona បានទទួលថ្លៃឈ្នួល ៥លានអឺរ៉ូ ជាមួយតម្លៃបូកបន្ថែមផ្សេងទៀត ដោយឡែកសម្រាប់តម្លៃទិញផ្តាច់ គឺ ១០%បន្ថែមទៀត។ Jutgla បានធ្វើការនិយាយលាទៅកាន់អ្នកគាំទ្រ Barca រួចរាល់ហើយ។ ការធ្វើតេស្តសុខភាព ក៏រួចរាល់ដូចគ្នា៕