បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា AC Milan បានសម្រេចនៅការព្រមព្រៀងចំពោះលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ Renato Sanches ហើយ។ ការពិភាក្សាជាមួយនឹងក្លឹប Lille នឹងបន្តទាក់ទងនឹងបញ្ហាតម្លៃ ខណៈវានឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខ។
គួរបញ្ជាក់ថា Renato Sanches គឺស្ថិតនៅក្នុងគោលដៅសំខាន់របស់ក្លឹប Milan ស្របពេលដែល Franck Kessie នឹងទៅចូលរួមជាមួយនឹង Barca៕