បិសាចក្រហមកំពុងស្ថិតក្នុងទីផ្សារ ដើម្បីស្វែងរកកីឡាករជំនួស Paul Pogba ហើយបានធ្វើឱ្យខ្សែបម្រើសញ្ជាតិហូឡង់ក្លាយជាគោលដៅកំពូល។
ខណៈពេលដែល De Jong បាននិយាយថាគាត់ចង់ស្នាក់នៅ Camp Nou ប៉ុន្តែ Barca សុខចិត្តលក់ក្នុងតម្លៃដ៏ត្រឹមត្រូវមួយ ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលកំពុងបន្តរបស់ពួកគេ។
បញ្ជាក់ផងដែរថា Manchester United ជឿជាក់ថាការដេញថ្លៃ 50 លានផោន ឬប្រមាណ 62 លានដុល្លារ នឹងគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូល Barcelona ឱ្យលក់ Frenkie de Jong នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Sun ៕