Maguire រលឹក​ពី​ការ​គំរាម​ដាក់​គ្រាប់បែក (​មាន​វី​ដេ​អូ​)

0

Harry Maguire បាន​បើកចំហ​ចំពោះ​ការ​គម្រាមកំហែង​ដោយ​គ្រាប់បែក​ដែល​គាត់​បាន​ទទួល​កាលពីដើម​ឆ្នាំ​នេះ ខណៈ​ពេល​ដែល​អ្នកគាំទ្រ Manchester United បាន​ខឹងសម្បារ​នឹង​ទម្រង់​លេង​របស់​គាត់​។

Maguire បាន​ស៊ូទ្រាំ​នឹង​ការ​លំបាក​រយៈពេល​បី​ឆ្នាំ​សម្រាប់​ក្លឹ​ប និង​ប្រទេស​ចាប់តាំងពី​ចូលរួម​ជាមួយ Manchester United ពី Leicester ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ពិភពលោក 80 លាន​ផោន ឬ​ប្រមាណ 101 លាន​ដុល្លារ​។

Maguire ត្រូវ​បាន​អ្នកគាំទ្រ Man Utd ជេរ​ប្រមាថ​ស្ទើ​គ្រប់ការ​ប្រកួត​ក្នុង​យុទ្ធនាការ​ឆ្នាំ 2021-22 ប៉ុន្តែ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅ​ៗ នៅ​ពេល​ដែល​ការ​គំរាមកំហែង​ដោយ​គ្រាប់បែក​បាន​កើតឡើង​នៅ​ថ្ងៃ​ទី 20 ខែមេសា​។

កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ «​យើង​ជា​មនុស្ស​។ ខ្ញុំ​មានគ្រួសារ​។ គ្រប់​គ្នា​សួរ​ថា តើ​វា​ប៉ះពាល់​ដល់​ខ្ញុំ​ទេ0x017d7 សម្រាប់​ខ្ញុំ វា​មិន​ប៉ះពាល់​ខ្ញុំ​ខ្លាំង​ពេក​ទេ ប៉ុន្តែ​បើ​និយាយ​ដល់​ការ​គំរាមកំហែង​ដោយ​គ្រាប់បែក វា​គឺជា​រឿង​គ្រួសារ​ច្រើន​ជាង​»​។

“​ខ្ញុំ​គ្រាន់តែ​សប្បាយចិត្ត​ដែល​កូន​របស់ខ្ញុំ​នៅ​ក្នុង​វ័យ​មួយ​ដែល​មិន​អាច​ដឹង​រឿង និង​មើល​សារព័ត៌មាន​។ ប្រសិនបើ​កូន​របស់ខ្ញុំ​មាន​អាយុ​ច្រើន ពួក​គេ​អាច​ដឹង​រឿង នោះ​ហើយ​វា​អាច​នឹង​ប៉ះពាល់​ខ្លាំង​»​។

Maguire បន្ថែម​លើ​ការ​រិះគន់​របស់​គាត់​នៅ Man Utd ថា​៖ «​ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ខ្ញុំ​នឹង​ត្រូវ​រង​ការ​រិះគន់​។ Manchester United បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​សម្រាប់​ខ្ញុំ​។ វា​ជា​ក្លឹ​ប​មួយ​ក្នុង​ចំណោម​ម​ក្លឹ​ប​ដែល​គេ​ស្រលាញ់​បំផុត​ក្នុង​ពិភពលោក ហើយ​ក៏​ជា​ក្លឹ​ប​ដែល​គេ​ស្អប់​បំផុត​ក្នុង​ពិភពលោក​ផង​ដែរ​»​។

«​យើង​ដឹង​ថា យើង​កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​ក្រសែភ្នែក​អ្នកគាំទ្រ​។ ខ្ញុំ​ទទួលយក​ការ​រិះគន់​ទាំងស្រុង ហើយ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​»៕