បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano អំពីស្ថានភាពរបស់ de Jong បានអោយដឹងថា៖
– ក្លឹប Manchester United បានធ្វើការទាក់ទងដោយផ្ទាល់ទៅកាន់ក្លឹប Barcelona ចំពោះរឿង Frenkie de Jong ដោយការពិភាក្សាចាប់ផ្តើមហើយ។
– ក្លឹប Barcelona បានបញ្ជាក់នៅតម្លៃលក់ Frenkie de Jong ប្រមាណ ៨៥លានអឺរ៉ូ ទោះបីជា Xavi ចង់រក្សាទុកគាត់ក៏ដោយ។
– ក្លឹប Manchester United និង Barca បានពិភាក្សាគ្នា ដោយសារតែលោក Erik ten Hag ចង់បាន de Jong មកចូលរួមជាមួយក្រុមគាត់។
– នៅមិនទាន់មានការសំណើរផ្លូវការណ៍ណាមួយនោះទេ ប៉ុន្តែ Man United បានរៀបចំក្នុងសាកល្បង និងជម្រុញចំពោះការផ្ទេរយក de Jong ស្របពេលពួកគេដឹងថាក្លឹប Barcelona កំពុងជួបបញ្ហា Financial Fair Play។
– ចំនុចពិសេសមួយទៀតនោះ គឺ Frenkie មិនទាន់មានការបញ្ចុះបញ្ចូលណាមួយអោយចាកចេញពីក្លឹប Barcelona នៅរដូវក្តៅនេះ មកដល់នឹងពេលនេះ ហើយគាត់ចង់បន្តស្នាក់នៅបន្ត និងចង់លេងនៅក្នុងពាន UCL សម្រាប់រដូវកាលក្រោយ។
– ក្នុងនោះ Erik ten Hag នឹងធ្វើការបញ្ចុះបញ្ចូលគាត់ ខណៈពេល Man United នឹងធ្វើការជម្រុញក្លឹប Barcelona ចំពោះបញ្ហានេះ។ មិនមានជារឿងងាយស្រួលក្នុងការផ្ទេរមួយនេះទេ ប៉ុន្តែការទាកទងគ្នាដោយផ្ទាល់បានធ្វើឡើងហើយ៕