Oleksandr Zinchenko ស្រក់ទឹកភ្នែក ខណៈដែលគាត់បាននិយាយថា បងប្អូនជនជាតិអ៊ុយក្រែនរបស់គាត់ដែលរស់នៅក្នុងប្រទេសកំពុងហែកហួរដោយសង្គ្រាម ចង់បានកៅអីមួយទៅប្រកួត World Cup ។
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែនកំពុងរៀបចំការប្រកួតជម្រុះ World Cup ទល់នឹងស្កុតឡែន នៅថ្ងៃពុធនេះ ដោយអ្នកឈ្នះនឹងត្រូវជួបជាមួយវេលស៍ ដើម្បីសម្រេចថាតើក្រុមណានឹងត្រូវធ្វើដំណើរទៅប្រទេសកាតា។
តារាបាល់ទាត់របស់ក្រុម Manchester City បាននិយាយថា ក្រុមរបស់គាត់នឹងប្រយុទ្ធដើម្បីនាំយក «អារម្មណ៍មិនគួរឱ្យជឿ» នៃការកក់កន្លែងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា ជូនដល់ប្រជាជនអ៊ុយក្រែន។
Zinchenko បាននិយាយទាំងទឹកភ្នែកនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ប្រជាជនអ៊ុយក្រែនគ្រប់រូបចង់បានរឿងមួយ គឺដើម្បីបញ្ឈប់សង្គ្រាមនេះ ហើយយើងចង់ទៅលេង World Cup»៕