សូ​ម្បី​តែ​ចៅហ្វាយ​ក្រុង Liverpool ក៏​ជួប​រឿង​បែប​នេះ នៅ​ក្រៅ​កីឡដ្ឋាន Stade de France មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League

0

អភិបាលក្រុង Liverpool លោក Steve Rotheram បាន​បង្ហើប​ឱ្យ​ដឹង​ថា គាត់​ត្រូវ​បាន​ជាប់​ក្នុង​ហ្វូង​មនុស្ស​នៅ​ខាងក្រៅ​កីឡដ្ឋាន Stade de France កាលពី​ថ្ងៃ​សៅរ៍​មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ហើយ​ទូរស័ព្ទ និង​របស់របរ​ផ្សេង​ទៀត​របស់​គាត់​ត្រូវ​បាន​លួច​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចាប់តាំងពី​ការ​ប្រកួត​មក អ្នកគាំទ្រ​ហង្ស​ក្រហម​បាន​និយាយ​អំពី​ស្ថានភាព​មិនល្អ​ជុំវិញ​កន្លែង​ប្រកួត និង​ការ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅ​លើ​អ្នកគាំទ្រ ពី​សំណាក់​ប៉ូ​លី​ស​បារាំង​។

Rotheram បាន​និយាយ​ថា​គាត់ “​ខឹងសម្បារ​” ចំពោះ​អ្វី​ដែល​បាន​កើតឡើង​កាលពី​ចុង​ស​ប្តា​ហ៍​មុន ហើយ​បាន​និយាយ​ថា​វា “​ពិបាក​ក្នុង​ការ​និយាយ​” ។

ក្នុង​សេចក្តីថ្លែងការណ៍​ក្រោយមក លោក​បាន​បន្ថែម​ថា​៖ “​ក្នុង​នាម​ជា​អ្នកគាំទ្រ​ពេញ​មួយ​ជីវិត និង​ជា​អ្នកតំណាង​សម្រាប់​តំបន់​ទីក្រុង Liverpool ខ្ញុំ​មានការ​ខឹងសម្បារ​ចំពោះ​ការ​ប្រព្រឹត្ត​ចំពោះ​អ្នកគាំទ្រ Liverpool ដោយ​ប៉ូលិស​បារាំង”​៕