បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា លោក Ramadani ភ្នាក់ងាររបស់កីឡាករ Kalidou Koulibaly បានបញ្ចាក់យ៉ាងដូច្នេះថា “មានពាក្យចចាមអារាមជាច្រើន ហើយពេលនេះខ្ញុំចង់បញ្ជាក់អោយច្បាស់ថា មកដល់ថ្ងៃនេះ ពួកយើងមិនទាន់បានពិភាក្សាជាមួយក្លឹបណាមួយនោះទេ ចំពោះរឿង Koulibaly “។
លោកបានបន្ថែមទៀតថា “ពួកយើងនៅរង់ចាំជួបពិភាក្សាជាមួយនឹងខាងក្លឹប Napoli ដើម្បីស្វែងរកនៅដំណោះស្រាយដ៏ល្អមួយសម្រាប់ភាគីទាំង២”៕