Xavi បញ្ជាក់​បន្ថែម​ចំពោះ​រឿង​បន្ត​កុងត្រា​សម្រាប់​កីឡាករ ២​រូប​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា Xavi បញ្ជាក់​អំពី​រឿង​កុងត្រា Gavi ថា ” កុងត្រា​របស់ Gavi​? ខ្ញុំ​មិន​បារម្ភ​នោះ​ទេ វា​ត្រូវការ​ពេលវេលា​។ ខ្ញុំ​សង្ឃឹម​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ពួក​យើង​អាច​នឹង​ធ្វើការ​ប្រកាស​អំពី​រឿង​អ្វីមួយ​”​។

លោក​បន្ថែម​ទៀត​ថា “Frenkie de Jong គឺជា​កីឡាករ​សំខាន់​ម្នាក់​សម្រាប់​ពួក​យើង​។ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង គឺ​អាស្រ័យ​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច​របស់​ពួក​យើង​។ ពួក​យើង​នឹង​ឃើញ​ថា​មាន​អ្វី​កើតឡើង​”៕