Salah បញ្ជាក់​ម្តងទៀត​អំពី​អនាគត​ខ្លួន​នៅ Liverpool

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា Mo Salah បាន​បញ្ជាក់​ថា “​ពិត​ណាស់​ខ្ញុំ​នឹង​បន្ត​ស្នាក់​នៅ​ជាមួយនឹង Liverpool នៅ​រដូវ​កាល​ក្រោយ​។ នៅ​ក្នុង​គំនិត​របស់ខ្ញុំ ខ្ញុំ​មិន​ផ្តោត​ទៅ​លើ​កុងត្រា​នោះ​ទេ នៅ​ពេល​នេះ​”​។

Mo Salah បន្ថែម​ទៀត​ថា “​ខ្ញុំ​មិន​ចង់​ក្លាយជា​មនុស្ស​អាត្មា​និយម​។ ហើយ​ពេល​នេះ​ក៏​មិនមែន​ជា​ពេល​សាក​សម​សម្រាប់​និយាយ​អំពី​រឿង​កុងត្រា​នោះ​ទេ​”៕