ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៦:៤០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ខណៈមានកំពុងភ្លៀងមានលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ផងនោះ បានបណ្តាលអោយមានករណីរលំបាក់ដើមឈើមួយដើម នៅចំណុចបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលអោយបាក់សង្កត់ទៅលើរថយន្តមួយគ្រោះដែលពាក់ស្លាកលេខ ភ្នំពេញ 2BK-2865 ធ្វើអោយខុសខាតយ៉ាងដំណំ៕
